នាយករដ្ឋមន្រ្តីអូស្រ្តាលីនៅតែជឿថាកិច្ចព្រមព្រៀងជនភៀសខ្លួនជាមួយនឹងអាម៉េរិកអាចបន្តដំណើរទៅមុខបាន

The Prime Minister Malcolm Turnbull insists the US refugee deal is going ahead

The Prime Minister Malcolm Turnbull insists the US refugee deal is going ahead Source: AAP

ថ្លែងកាលពីព្រឹកមិញនេះ (ព្រឹកថ្ងៃសុក្រនេះ) ពីផ្ទះរបស់លោកនៅក្នុងក្រុងស៊ីដនី លោកនាយករដ្ឋមន្រ្តីMalcolm Turnbull បានឲ្យដឹងថា លោកនៅតែមានជំនឿជឿជាក់ថាកិច្ចព្រមព្រៀងជនភៀសខ្លួននេះនឹងបន្តដំណើរការទៅមុខទៀត។


ប្រសាសន៍​ផ្ទាល់​របស់​លោក Turnbull៖ "លោកប្រធានាធិបតី​បាន​ប្តេជ្ញា​ថា​គោរព​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​ធ្វើឡើង​ដោយ​ប្រធានាធិបតី​មុន។ រឿង​នោះបាន​អះអាង​ឡើង​ប៉ុន្មាន​ដងមក​ហើយ ហើយ​វា​គឺ​ជា​ចំណុច​សំខាន់​ដែល​ថា​កិច្ច​ព្រមព្រៀងនេះ​នឹង​បន្ត​ទៅ​មុខទៀត ព្រោះថា​វានឹង​ជួយ​ដល់​យើង​ក្នុង​ការ​ជ្រើសរើស​ទី​ជម្រក​ថ្មី​យ៉ាង​ពិតប្រាកដ​ដល់​អ្នក​ដែល​កំពុង​ជាប់​នៅ​លើ​កោះ​ម៉ានុស និង​កោះ​ណាវរុ ដែល​ពិតណាស់​ដោយសារតែ​បក្ស​លេប័រ​បាន​ទុក​ពួក​គេ​ចោល​នៅទី​នោះ​ខណៈដែល​ពួក​គេ​បរាជ័យ​មិន​អាច​រក្សា​ការពារ​សន្តិសុខ​នៅ​ព្រំដែន​​របស់​យើង​បាន"។

កាល​ពី​មុន​នេះ​បន្តិច​ នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈនៅ​ឯ​សេតវិមាន ប្រធានា​ធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​នូវ​ការ​ខឹង​សម្បារ​លើ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចរចា​ឡើង​ដោយ​នាយក​រដ្ឋមន្រ្តី​ Malcolm Turnbull កាល​ពី​ឆ្នាំ​មុន​ជាមួយ​នឹង​អតីត​ប្រធានាធិបតី​អាម៉េរិក​លោក​ បារ៉ាក់​ អូបាម៉ា បន្ទាប់​ពី​លោក​ទើបតែ​បាន​ទ្វីត​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ល្ងីល្ងឺ​មួយ៕

 

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service