របាយការណ៍ស្តីពីទំនាក់ទំនងក្នុងសង្គមដែលមានឈ្មោះថា អូស្រ្តាលីថ្ងៃនេះ ឬ Australian Today របស់Scanlon Foundation គឺជាការស្ទង់មតិដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមកដែលពិនិត្យមើលលើបញ្ហានៃជនជាតិអូស្រ្តាលីដែលកើតក្នុងស្រុកនិងជនប្រវេសន៍មកពីក្រៅស្រុក។ការរកឃើញដ៏សំខាន់មួយនៅក្នុងការស្ទង់មតិនេះគឺជាបញ្ហាដំបូងក្នុងការតាំងទីលំនៅក្នុងប្រទេសនេះ។
អ្នកជាច្រើនមកដល់ប្រទេសអូស្រ្តាលីតាមរយៈទិដ្ឋាការជំនាញឯករាជ្យនិយាយថា ពួកគេត្រូវតស៊ូក្នុងការរកការងារធ្វើ ហើយជិតពាក់កណ្តាលនៃពួកគេបញ្ជាក់ទៀតថា ពួកគេបានត្រឹមតែមួយរស់ ឬក៏លំបាកក្នុងការរកប្រាក់បង់វិក័យប័ត្រចំណាយ។
ហើយសម្រាប់អ្នកដែលមកដល់ប្រទេសអូស្រ្តាលីតាមរយៈទិដ្ឋាការមនុស្សជាតិនិងជនស្វែងសុំសិទ្ធិជ្រកកោនវិញក៏និយាយដែរថាពួកគេប្រឈមមុខនឹងការលំបាកជាច្រើន។




