អង្គការ NASA និយាយថា ខ្លួនកំពុងចូលនិវត្តន៍ពីបេសកកម្មចុះចតរបស់យាន្តអវកាសលើភពអង្គារ (InSight Mars) បន្ទាប់ពីប្រមូលទិន្នន័យលើភពក្រហមនេះអស់រយៈពេលជាង 4 ឆ្នាំ។ ថ្មីៗនេះ យាន្តអវកាសសម្រាប់ភពក្រហមដែលគេស្គាល់ថា Insight បានស្ងប់ស្ងាត់ជាលើកដំបូងចាប់តាំងពីបានមកដល់ភពអង្គារ។ កម្រិតថាមពលរបស់វាបានធ្លាក់ចុះអស់ជាច្រើនខែ ដោយសារតែធូលីដែលគ្របលើបន្ទះសូឡា។
Share





