កាលពីយប់ថ្ងៃទី៩កញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការខ្មែរដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយមានលក្ខខណ្ឌ ដែលមើលទៅហាក់ដូចជាការប្តូរពីការឃុំឃាំងនៅក្នុងពន្ធនាគារមកឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ។
លោកជាយូហ៊ន ចៅហ្វាយក្រុងនៃCity of Greater Dandenong ជាតំបន់មួយដែលមានប្រជាជនខ្មែររស់នៅច្រើនក្នុងរដ្ឋវិចថូរៀ និងជាសកម្មជនមួយរូបក្នុងចំណោមសកម្មជនជាច្រើននាក់ក្នុងប្រទេសអូស្រ្តាលីដែលខ្នះខ្នែងរិះរកវិធីសាស្រ្តនិងធ្វើយ៉ាងណាដើម្បីឲ្យរូបលោកកឹម សុខាបានចេញក្រៅឃុំនោះក៏បានសម្តែងក្តីរីករាយចំពោះការដោះលែងនេះផងដែរ។
សូមស្តាប់បទសម្ភាសន៍ដូចតទៅ។




