ការ​ចាប់​ខ្លួន​អ្នកកាសែត ម៉ិច ដារ៉ា នាំឱ្យ​មានការអំពាវនាវឱ្យដោះលែងភ្លាមៗ

Mech Dara.jpg

សេចក្តីអំពាវនាវឱ្យដោះលែងអ្នកកាសែត ម៉ិច ដារ៉ា

អ្នកកាសែតម្នាក់ ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារតែបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ ភ្លាមៗ អ្នកកាសែតរូបនេះ ត្រូវបានបញ្ជូន ទៅឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល។



Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now