ការស្រឡាញ់សិល្បៈចម្រៀង ព្រមទាំងការចង់រក្សាប្រពៃណីវប្បធម៌ជាតិ ជាកត្តាមួយចំនួនដែលជំរុញចិត្តឲ្យអ្នកនាងនូវ រចនា អ្នកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ម្នាក់បានដាក់ពាក្យប្រឡងចំរៀងរហូតដល់បានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធីប្រឡងចំរៀងខ្មែរ ដែលរៀបចំឡើងដោយសមាគមខ្មែរនៃរដ្ឋវិចតូរីយ៉ា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
អ្នកនាង នូវ រចនា ដែលបានធ្វើអន្តោប្រវេសន៍មកកាន់ប្រទេសអូស្រ្តាលីក្នុងឆ្នាំ ២០១៣នោះ បច្ចុប្បន្នគឺជា និស្សិតមហាវិទ្យាល័យ ផ្នែកគណនេយ្យ និងជាម្ចាស់អាជីវកម្មធុនតូចមួយកន្លែងនៅតំបន់south Yarra។
តើបេក្ខនារីរូបនេះបានលើកយកច្រៀងបទចម្រៀងអ្វីខ្លះមកចូលរួមក្នុងការប្រឡង និងមានទឹកដមសំឡេងបែបណា ទើប ឈានដល់ទទួលចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡងនេះ?
សូមស្តាប់បទសម្ភាសន៍របស់លោក ខឹម សារឹម ជាមួយអ្នកនាង នូវ រចនា បេក្ខនារីជាប់ចំណាត់ថ្នាក់លេខមួយដូចតទៅ។





