មនុស្ស​១១នាក់ស្លាប់ ខណៈដែល​ទឹកជំនន់​ទន្លេ​មេគង្គ​បន្ត​កើនឡើង​ខ្ពស់

Mekong River flooding in Cambodia

ទឹកជំនន់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា Source: Meng Phalla

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ប្រកាសកាលពីថ្ងៃទី០៩ ខែសីហាថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប នឹងបន្តកើនឡើងខ្ពស់ ក្នុងរយៈពេល ៣ ឬ ៤ថ្ងៃខាងមុខ។ ក្នុងនោះ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម នឹងបន្តឡើងលើសកម្រិតកម្ពស់ប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី០៩ ខែសីហា រហូតដល់រយៈពេល ២ ទៅ ៤ ថ្ងៃទៀត។


ជាមួយគ្នានោះ គិតត្រឹមថ្ងៃទី០៩សីហា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ទឹកជំនន់ទន្លេមេគង្គ​ នៅខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តកណ្តាល​ បានសម្លាប់មនុស្ស កើនដល់ ១១នាក់ និងមានប្រជាជនរងគ្រោះសរុបជាង ៥ម៉ឺនគ្រួសារ​។


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service