ទីក្រុងម៉ែលប៊នរួចផុតពីការបិទខ្ទប់ តែនៅមានការរឹតបន្តឹងតឹងរឹងនៅឡើយ

លោក តាក ម៉េងហ៊ាង សមាជិកសភានៃរដ្ឋវិចថូរៀ។ Source: MP Heang Tak
ទីបំផុតទីក្រុងម៉ែលប៊នអាចចេញផុតពីការបិទខ្ទប់ដ៏តឹងរឹងហើយនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនានេះ ប៉ុន្តែនៅតែមានលក្ខខណ្ឌនៃការរឹតត្បឹតជាច្រើន។ ថ្មីត្បិតតែអ្នកក្រុងម៉ែលប៊នមិនចាំបាច់ត្រូវមានហេតុផលជាក់លាក់ទាំង៥ក្នុងការចាកចេញពីផ្ទះទៀតនោះទេ ប៉ុន្តែក៏នៅមិនទាន់អាចធ្វើដំណើរបានលើសពី២៥គីឡូម៉ែត្រនោះដែរ។ ចំណែកការការជួបជុំគ្នាទៀតសោត បានតែនៅក្រៅផ្ទះ(ទីសាធារណៈ)តែប៉ុណ្ណោះ ដែលត្រូវបានកំណត់ត្រឹមគ្នា១០នាក់។ ម៉ាស្កត្រូវតែពាក់ទាំងនៅទីខាងក្នុងនិងក្រៅអគារ ហើយអាជីវកម្មមួយចំនួនត្រូវបន្តបិទទ្វារនៅឡើយ។ សូមស្តាប់ការបញ្ជាក់បន្ថែមពីលោក តាក ម៉េងហ៊ាង ដែលជាសមាជិកសភានៃរដ្ឋវិចថូរៀដូចតទៅ។
Share