តំបន់ដែលត្រូវបិទជាលើកទីពីរនៅក្នុងរដ្ឋវិចថូរៀ

Melbourne Lockdown

Source: AAP

ដោយករណីឆ្លងនៃវីរុសកូរ៉ូណាមានការកើនឡើងនៅក្នុងរដ្ឋវិចថូរៀ តំបន់មួយចំនួននឹងត្រូវវិលត្រឡប់ទៅរកការរឹតបន្តឹងដំណាក់កាលទី៣វិញ រយៈពេល៦សប្តាហ៍។


ចាប់​ពី​ម៉ោង​១១ និង ៥៩នាទីយប់ ថ្ងៃ​ពុធ​ ទី​៨កក្កដាតទៅ តំបន់​ដែល​ត្រូវ​រឹតបន្តឹងទាំង​នោះរួមមាន៖

  • Banyule 
  • Hume  
  • Moreland  
  • Bayside  
  • Kingston  
  • Mornington Peninsula 
  • Boroondara 
  • Knox 
  • Nillumbik  
  • Brimbank 
  • Manningham  
  • Port Phillip  
  • Cardinia 
  • Maribyrnong  
  • Stonnington  
  • Casey
  • Maroondah 
  • Whitehorse  
  • Darebin
  • Melbourne  
  • Whittlesea 
  • Frankston 
  • Melton  
  • Wyndham  
  • Glen Eira  
  • Monash 
  • Yarra  
  • Greater Dandenong 
  • Moonee Valley  
  • Yarra Ranges 
  • Hobsons Bay 
  • Mitchell Shire

ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​តំបន់​ទាង​នេះ មាន​ហេតុផល​តែ​៤ប៉ុណ្ណោះ​ដែល​អ្នក​អាច​ចាក​ចេញ​ពី​ផ្ទះបាន៖

  • ទៅទិញ​ម្ហូបអាហារ​និងរបស់របរប្រើប្រាស់
  • ទទួល និង​ផ្តល់​ការ​ថែទាំ
  • ហាត់ប្រាណ
  • សិក្សា ឬធ្វើ​ការ ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​ពី​ផ្ទះបាន។

អាជីវកម្ម​នៅ​ក្នុង​តំបន់​ហាមឃាត់​ទាំង​នេះ ដែល​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ពេលថ្មីៗ មានដូចជា ហាងកែសម្ផស្ស កន្លែង​ហាត់ប្រាណ បណ្ណាល័យ និង​អាងហែលទឹក នឹង​ត្រូវ​បិទទ្វារ​ម្តងទៀត។ ហាងកាហ្វេ និង​ភោជនីយដ្ឋាន​នឹង​ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​លក់​សម្រាប់​តែ​ការ​ទិញ​ខ្ចប់ take away និង​​ delivery តែប៉ុណ្ណោះ។

បទបញ្ញត្តទាំង​នេះ​នឹង​​អនុវត្ត​រហូត​ដល់​ម៉ោង ១១និង​៥៩នាទីយប់​ថ្ងៃ​ពុធ ទី​១៩ ខែ​សីហា ឆ្នាំ២០២០។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់៖ https://www.dhhs.vic.gov.au/coronavirus


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now