ពលរដ្ឋអូស្រ្តាលីមកពីប្រទសដែលមិននិយាយភាសាអង់គ្លេសកំពុងតែត្រូវបានលើកទឹកចិត្តឲ្យធ្វើការត្រួតពិនិត្យឲ្យបានដិតដល់លើប្រាក់សោធនិវត្តន៍ឬប្រាក់ស៊ុបភើរបស់ពួកគេ ព្រោះថា ពួកគេទំនងជាមានសមតុល្យទាបជាងពលរដ្ឋអូស្រ្តាលីដទៃទៀត។
សមាគមសម្រាប់មូលនិធិសោធនិវត្តន៍និយាយថា ដើម្បីចូលនិវត្តប្រកបដោយជីវភាពរស់នៅស្រណុកសុខស្រួលនោះ ប្តីប្រពន្ធពីរនាក់ត្រូវការប្រាក់ប្រមាណជា៦៤ម៉ឺននៅក្នុងគណនីស៊ុបភើរបស់ពួកគេ ហើយមានផ្ទះរស់នៅដោយខ្លួនឯងដោយមិនមានជំពាក់បំណុលធនាគារ។
ប៉ុន្តែមនុស្សជាច្រើន ជាពិសេសអ្នកដែលមានដើមកំណើតមកពីប្រទេសមិននិយាយភាសាអង់គ្លេស គឺស្ថិតនៅឆ្ងាយពីចំនួននេះជាខ្លាំង។





