បុគ្គលិកកម្មករដែលមានប្រាក់ឈ្នួលទាបបំផុតមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី នឹងទទួលបានការតំឡើងប្រាក់ឈ្នួលចាប់ពីថ្ងៃទី១កក្កដានេះតទៅ បន្ទាប់ពីមានសេចក្តីសម្រេចមួយពីគណៈកម្មការសមភាពការងារ។
សហជីពនានាបានស្វាគមន៍ចំពោះការតំឡើងប្រាក់ឈ្នួល៣% ឬក៏ប្រមាណជា ២១ដុល្លារបន្ថែមក្នុងមួយសប្តាហ៍នេះ ដែលនឹងផ្តល់អត្ថប្រយោជន៍បន្ថែមដល់បុគ្គលិកកម្មករជាង២លាននាក់។
ប៉ុន្តែក្រុមអាជីវករនិយាយថា ការតំឡើងប្រាក់ឈ្នួលនេះនឹងជះឥទ្ធិពលអវិជ្ជមានលើអាជីវកម្មធុនតូច។
Share





