Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ការចរចាប្រាក់ខែកម្មករកាត់ដេរឆ្នាំ២០២៤ នៅ​មិនទាន់ត្រូវ​គ្នា

2024 Minimum Wage negotiation in Cambodia.jpg

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោយកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំចរចាប្រាក់ខែកម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ បានបន្តធ្វើ កាលពីព្រឹកថ្ងៃទី១១កញ្ញា។ ក្នុងកិច្ចប្រជុំ ភាគីសហជីពតំណាងកម្មករ បានរក្សាតួលេខដដែល គឺទាមទារឡើងប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំក្រោយ ចំនួន ២១៥ដុល្លារ។ ចំណែកភាគីនិយោជក ជាក្រុមថៅកែរោងចក្រកាត់ដេរ បានព្រមឡើងតែ ៥០សេនបន្ថែមលើតួលេខចាស់របស់ខ្លួន ដែលបានលើកឡើង កាលពីកិច្ចប្រជុំចរចា សប្តាហ៍មុន គឺចំនួន ២០១ដុល្លារ ៥០សេន។ ប៉ុន្តែដោយសារតែភាគីនិយោជិត ដែលជាក្រុមសហជីពកម្មករ មិនយល់ព្រមតាមការលើកឡើងរបស់ខ្លួន ក៏ភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ បានរក្សាជំហរដដែលវិញ គឺព្រមឡើងប្រាក់ខែ សម្រាប់ឆ្នាំ២០២៤ ត្រឹមតែ ២០១ដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមការងារចរចាត្រីភាគីនេះ នឹងប្រជុំចរចាបន្តទៀត នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា។


Published

By Meng Phalla

Source: SBS


Share this with family and friends


កិច្ចប្រជុំចរចាប្រាក់ខែកម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ បានបន្តធ្វើ កាលពីព្រឹកថ្ងៃទី១១កញ្ញា។ ក្នុងកិច្ចប្រជុំ ភាគីសហជីពតំណាងកម្មករ បានរក្សាតួលេខដដែល គឺទាមទារឡើងប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំក្រោយ ចំនួន ២១៥ដុល្លារ។ ចំណែកភាគីនិយោជក ជាក្រុមថៅកែរោងចក្រកាត់ដេរ បានព្រមឡើងតែ ៥០សេនបន្ថែមលើតួលេខចាស់របស់ខ្លួន ដែលបានលើកឡើង កាលពីកិច្ចប្រជុំចរចា សប្តាហ៍មុន គឺចំនួន ២០១ដុល្លារ ៥០សេន។ ប៉ុន្តែដោយសារតែភាគីនិយោជិត ដែលជាក្រុមសហជីពកម្មករ មិនយល់ព្រមតាមការលើកឡើងរបស់ខ្លួន ក៏ភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ បានរក្សាជំហរដដែលវិញ គឺព្រមឡើងប្រាក់ខែ សម្រាប់ឆ្នាំ២០២៤ ត្រឹមតែ ២០១ដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមការងារចរចាត្រីភាគីនេះ នឹងប្រជុំចរចាបន្តទៀត នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា។



Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now