នៅក្នុងសប្តាហ៍នេះ ស្ថានីយវិទ្យុក្នុងស្រុកជាច្រើន នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា បញ្ឈប់លែងឲ្យមានការចាក់ផ្សាយនូវកម្មវិធីវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ព្រមទាំងកម្មវិធីរបស់គណបក្សសង្គ្រោះជាតិ ដោយពុំបានផ្តល់មូលហេតុច្បាស់លាស់។
ប៉ុន្តែលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ដោយសារតែវិទ្យុឯកជនទាំងនោះ បានរំលោភលើកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។ ពោលគឺវិទ្យុទាំងនោះ បានជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ឬក៏វិទ្យុដទៃទៀត ដោយមិនបានសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។
Share




