កាលពីព្រឹកថ្ងៃទី១២ ខែមីនា ក្នុងពិធីកិនកំទេចចោលទំនិញក្លែងក្លាយ ដែលមានថ្នាំពេទ្យ ទឹកបរិសុទ្ធ និងជីកសិកម្មទាំងនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស អំពាវនាវឲ្យសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីផលិតផលក្លែងក្លាយ ដោយត្រូវធ្វើយ៉ាងណានាំខ្លួនមេខ្លោង ប្រព្រឹត្តល្មើស យកមកផ្តន្ទាទោសតាមច្បាប់។
Share





