រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់ស្ត្រីកម្ពុជា កុំយកអំពើពពោះជំនួសជាមធ្យោបាយរកប្រាក់

Source: Meng Phalla
ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្ងៃទី១២ ខែធ្នូ ក្រោមប្រធានបទ “រួមសហការគ្នា បង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញ ដូរមនុស្ស” កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវដល់ស្ត្រីកម្ពុជា កុំយកអំពើពពោះជំនួស ជាមធ្យោបាយ ដើម្បីរកលុយ ដោះស្រាយជីវភាព។
Share



