ក្រសួងមហាផ្ទៃ មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ ជុំ​វិញ​ករណី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

Sar Kheng

Sar Kheng Source: Meng Phalla

រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ នៅមិនទាន់មានចំណាត់ការបែបណា លើករណីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅឡើយទេ។


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​លោក​ កឹម សុខា នៅ​ឆ្នាំ២០០២ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន កាលពី​ថ្ងៃ​អាទិត្យ ទី២៦​វិច្ឆិកា បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​សកម្មភាព​របស់​អង្គការ​នេះ ដោយ​លោក​អះអាង​ថា ទទួល​ជំនួយ និង​បម្រើ​ឲ្យអាមេរិក​។

ក៏ប៉ុន្តែ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ មិនទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ ដោយសារ​តែ​ការ​សិក្សា​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​លើ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មិន​ទាន់​ចប់​នោះទេ​។


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now