🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
ជនជាតិអូស្ត្រាលីកាន់តែច្រើនជាប់ក្នុងពន្ធនាគារជាមួយនឹងការចំណាយកាន់តែខ្ពស់

Source: AAP / AAP Image/Jono Searle
ចំនួនប្រជាជនជាប់ក្នុងពន្ធនាគារជាមធ្យមប្រចាំថ្ងៃរបស់ប្រទេសអូស្ត្រាលីគឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបីឆ្នាំ។ ជាមួយនឹងចំនួនប្រជាជននៅក្នុងពន្ធនាគារកើនឡើង ការចំណាយយ៉ាងច្រើនក៏កើនឡើងផងដែរ។ ទិន្នន័យថ្មីពីគណៈកម្មការផលិតភាពបានរកឃើញថា ជាមធ្យមមានមនុស្សប្រហែល បួនម៉ឺនប្រាំពាន់នាក់ត្រូវបានឃុំឃាំងជារៀងរាល់ថ្ងៃនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២០២៥។ អ្នកជំនាញនិយាយថា តួលេខទាំងនេះគឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញថាប្រព័ន្ធនេះកំពុងបរាជ័យ។
Share



