កសិកម្មតាមកិច្ចសន្យានៅកម្ពុជា កើនឡើងជាបន្តបន្ទាប់

Agriculture meeting in Cambodia

Source: Meng Phalla

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ កសិកម្មតាមកិច្ចសន្យានៅកម្ពុជា កើនឡើងជាបន្តបន្ទាប់ ចំណែកក្រុមហ៊ុនឯកជនច្រើនឡើងៗ បាន និងកំពុងរៀបចំខ្លួនវិនិយោគក្នុងវិស័យកសិកម្ម។


កសិកម្មតាមកិច្ចសន្យា គឺ​ក្រុមហ៊ុនឯកជន ដែល​វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ត្រូវចុះកិច្ចព្រមព្រៀង​ជាមួយក្រុមប្រជាកសិករ ដើម្បី​ឲ្យកសិករ​ នៅពេលទទួល​បាន​​កសិផល ត្រូវតែមានទីផ្សារ ដោយ​​លក់​ផលិត​កសិកម្មទាំងនោះ ឲ្យក្រុមហ៊ុន​ ក្នុងតម្លៃ ដែលបានព្រមព្រៀងគ្នា។ រីឯ​ក្រុមហ៊ុន​ឯកជននោះ ក៏ត្រូវ​ផ្តល់​ជំនួយបច្ចេកទេស ទុន ឬក៏ពូជ ដល់ប្រជាកសិករ តាមការឯកភាពជាក់លាក់មួយ ដែលមានចុះហត្ថលេខាដឹងលឺ និង​ធ្វើសាក្សីដោយរដ្ឋមន្ត្រីកសិកម្ម​។

សូមចុចស្តាប់​សំឡេង​សម្រាប់​របាយការណ៍ទាំង​មូល៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now