ចាប់ពីថ្ងៃចន្ទទី២៣ ខែវិច្ឆិកានេះទៅ នៅរដ្ឋវិចថូថៀ ការពាក់ម៉ាសមិនចាំបាច់ទៀតទេ នៅទីវាលខាងក្រៅ (outdoor) លើកលែងតែនៅកន្លែងដែលមានមនុស្សច្រើនកុះករដែលមិនអាចរក្សាគម្លាត១,៥ម៉ែត្រពីគ្នាបាន ឬនៅខាងក្នុងអគារ (indoor)។ កន្លែងធ្វើការក៏នឹងចាប់ផ្តើមចូលវិញជាបណ្តើរៗ រីឯការជួបជុំគ្នានៅតាមផ្ទះ ឬនៅតាមទីសាធារណៈក៏អាចធ្វើបានច្រើនជាងមុន។ លោក តាក ម៉េងហ៊ាង សមាជិកសភានៃរដ្ឋវិចថូរៀ រៀបរាប់បន្ថែម។
Share






