មានសេចក្តីរាយការណ៍មកថាមនុស្សជាង១០០នាក់បានស្លាប់បន្ទាប់ពីយន្តហោះប្រតិកម្មយោធារបស់ប្រទេសនីហ្សេរីយ៉ា បានទម្លាក់គ្រាប់បែកខុសគោល*ដៅធ្លាក់មកចំលើជំរុំជនភៀសខ្លួនមួយកន្លែង។
បុគ្គលិកជំនួយមកពីអង្គការគ្រូពេទ្យគ្មានព្រំដែន(MSF) និងកាកបាទក្រហមក៏រងគ្រោះនៅក្នុងឧបទ្ទវហេតុនេះដែរ។
ការទម្លាក់គ្រាប់បែកនេះបានកើតឡើងនៅក្នុងជំរុំមួយក្នុងតំបន់ Rann ភាគឥសានប្រទេស នីហ្សេរីយ៉ា ជិតព្រំដែនប្រទេសCameroon។
ព័ត៌មានដែលរាយការណ៍ពីឧបទ្ទវហេតុនេះត្រូវបានយោធានីហ្សេរីយ៉ា បរិយាយថាជាកំហុសឆ្គងមួយ ហើយទូរទស្សន៍នៅក្រុង Abuja បានបរិយាយថាជាមហន្តរាយមួយ។






