ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតពីររូបរបស់ ធនាគារជាតិអូស្ត្រាលី National Australia Bank (NAB) គឺនាយកប្រតិបត្តិ លោក Andrew Thorburn និងប្រធានក្រុមប្រឹក្សាភិបាល លោក Ken Henry បានប្រកាសចាកចេញពីធនាគារនេះ។ ការប្រកាសលាលែងចេញពីតំណែងនេះ បានកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយរបាយការណ៍ចុងក្រោយរបស់រាជគណៈកម្មការវិស័យធនាគារ ដែល បុរសទាំងពីររូបនេះបានទទួលរងនូវការរិះគន់ជាពិសេស។
Share





