ដល់ទីនោះ អាជ្ញាធរសមត្ថកិច្ច បានដាក់ប៉ារ៉ាស រារាំង ដោយបិទផ្លូវ មិនឱ្យបាតុករ ហែក្បួន ឆ្ពោះទៅកាន់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ ដែលស្ថិតនៅប្រមាណ ២ ទៅ ៣រយម៉ែត្រ ពីកន្លែងប្រមូលផ្តុំនោះឡើយ។ ដោយសារតែក្រុមបាតុករ ដែលជាស្ត្រី ចង់រុលទៅមុខ ក៏មានការប៉ះទង្គិចគ្នា រហូតដល់មានស្ត្រីបាតុករ យ៉ាងហោចណាស់ ៣នាក់ ត្រូវរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។
ស្រ្តីបីនាក់រងរបួស ខណៈដែលអាជ្ញាធរបង្ក្រាបបាតុកម្មអតីតក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍

Credit: Wikimedia Commons
នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមបាតុករ ជាអតីតបុគ្គលិក និងបុគ្គលិក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម ដែលអាជ្ញាធរ ចាត់ទុកថា ជាបាតុកម្មខុសច្បាប់ នៅមហាវិថីសម្តេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើប អ៊ីអន ១ មកដល់ចំណុចសួនច្បារ មុខសាកលវិទ្យាល័យ បៀល ប្រាយ ដែលស្ថិតនៅជិតក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍។
Share