សប្តាហ៍នៃការផ្សះផ្សាជាតិ ឬ National Reconciliation Week គឺជាពេលវេលាមួយនៃការប្រារព្ធនិងសាងការគោរពរវាងជនជាតិដើម Aboriginal និងTorres Strait Islander និងពលរដ្ឋអូស្រ្តាលីដទៃទៀត។
វាក៏កត់សំគាល់ផងដែរនូវកាលបរិច្ឆេទសំខាន់ៗនៅក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិចអូស្រ្តាលី ដូចជា ការធ្វើប្រជាមតិនៅឆ្នាំ 1967 និងសេចក្តីសម្រេចម៉ាបូ(Mabo)ឆ្នាំ 1992 ។
ប្រធានបទនៅឆ្នាំនេះគឺ "កុំទុកប្រវត្តិសាស្រ្តជារឿងអាថ៌កំបាំង" ។
សូមអញ្ជើញអ្នកទាំងអស់គ្នាស្វែងយល់បន្ថែមអំពីរឿងរ៉ាវរបស់ប្រទេសអូស្រ្តាលី។
Share





