Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

គ.ជ.ប ប្រកាសថា មានគណបក្សនយោបាយចំនួន ១៣ បានតម្កល់ប្រាក់ នៅរតនាគារជាតិ ដើម្បីបំពេញបែបបទចុះបញ្ជី

NEC register

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រកាសកាលពីថ្ងៃទី០៨ ខែឧសភា ថា មានគណបក្សនយោបាយចំនួន ១៣ បានតម្កល់ប្រាក់ ចំនួន ១៥លានរៀល ស្មើប្រមាណជិត ៤ពាន់ដុល្លារអាមេរិក ដើម្បីបំពេញបែបបទ ចុះបញ្ជី ចូលរួមប្រកួតប្រជែងការបោះឆ្នោត។


Published

By Meng Phalla

Source: SBS



Share this with family and friends


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រកាសកាលពីថ្ងៃទី០៨ ខែឧសភា ថា មានគណបក្សនយោបាយចំនួន ១៣ បានតម្កល់ប្រាក់ ចំនួន ១៥លានរៀល ស្មើប្រមាណជិត ៤ពាន់ដុល្លារអាមេរិក ដើម្បីបំពេញបែបបទ ចុះបញ្ជី ចូលរួមប្រកួតប្រជែងការបោះឆ្នោត។


តាមសេចក្តីប្រកាសរបស់គ.ជ.ប  គិតចាប់ពីថ្ងៃទី៣០ ខែមេសា រហូតមកដល់ថ្ងៃទី៨ ខែឧសភា មានគណបក្សនយោបាយចំនួន ១៣ គណបក្ស បានដាក់ពាក្យសុំតម្កល់ប្រាក់ ១៥លានរៀល នៅរតនាគារជាតិ។ គណបក្សនយោបាយទាំង ១៣  នោះ រួមមាន៖ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សហ៊្វុនស៊ិនប៉ិច៣. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៤. គណបក្សខ្មែររួបរួមជាតិ ៥. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៦. គណបក្សសញ្ជាតិកម្ពុជា ៧. គណបក្សយុវជនកម្ពុជា ៨. គណបក្សពន្លឺថ្មី  ៩. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០. គណបក្សខ្មែរឈប់ក្រ ១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១២. គណបក្សធម្មាធិបតេយ្យ និង​១៣. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

ជាមួយគ្នានោះ គជប ក៏បានបន្ថែមថា គិតមកដល់ថ្ងៃទី៨ ខែឧសភា មាន​គណបក្សនយោបាយចំនួន២២ បានទទួលទម្រង់បែបបទ ដើម្បីដាក់បញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ​ឈ្មោះបោះឆ្នោតតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​។ ក្នុងចំណោមគណបក្សនយោបាយទាំង ២២ គណបក្សនោះ គឺមានគណបក្សចំនួន ៥ បានចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរ​ឈ្មោះបោះឆ្នោតរួចរាល់ហើយ រួមមាន៖ គណបក្ស​ប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស​កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ គណបក្ស​យុវជនកម្ពុជា គណបក្ស​សញ្ជាតិកម្ពុជា គណបក្ស​ខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច​។ ក៏ប៉ុន្តែ​គជប បានពិនិត្យ និងទទួលស្គាល់ជាផ្លូវការនូវការចុះឈ្មោះគណបក្ស​ ៣ គឺគណបក្ស​ប្រជាជនកម្ពុជា គណបក្ស​យុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគជប បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖

( សំឡេង​ លោក ឌឹម សុវណ្ណារុំ )

សូមរម្លឹកថា ដំណើរការចុះឈ្មោះ​គណបក្ស​នយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានគជប ចាប់ផ្តើមទទួល កាលពីថ្ងៃទី៣០ ខែមេសា ហើយត្រូវបញ្ចប់នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​។ ក្នុងនោះ ក្រុមអតីត​គណបក្សសង្គ្រោះជាតិ បានតវ៉ា​ជំទាស់នឹងការបោះឆ្នោតនេះ ហើយទាមទារ​ឲ្យរាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យគណបក្ស​ខ្លួន ដែលត្រូវបានតុលាការសម្រេចរំលាយ​ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ពីបទក្បត់ជាតិ ក្រោយការចាប់ខ្លួនលោកកឹមសុខានោះ អាចចូលរួមការបោះឆ្នោត​ នាថ្ងៃទី២៩ ខែកក្កដា។

ក៏ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនោះ មិនអាចរស់ឡើងវិញទេ ហើយក៏មិនមានការលុបចោល ឬពន្យារពេល​បោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឡើយ៕​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now