SKIP TO MAIN CONTENT

គ.ជ.ប សម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នរបស់ប្រធាន អនុប្រធាន និងសមាជិកសរុបទាំង៩រូប

Prach Chan, Chairman of the National Election Committee (NEC)
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

គ.ជ.ប បានសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នរបស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៩រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការព្យួរសិទ្ធិបោះឆ្នោតនេះ បានធ្វើឡើង ដោយអនុវត្តទៅច្បាប់ ដែលបានកំណត់ជាពិសេស ក្នុងន័យបង្ហាញពីអព្យាក្រឹតភាព ចំពោះគណបក្សនយោបាយទាំងអស់។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

គ.ជ.ប បានសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នរបស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៩រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការព្យួរសិទ្ធិបោះឆ្នោតនេះ បានធ្វើឡើង ដោយអនុវត្តទៅច្បាប់ ដែលបានកំណត់ជាពិសេស ក្នុងន័យបង្ហាញពីអព្យាក្រឹតភាព ចំពោះគណបក្សនយោបាយទាំងអស់។


ប្រធាន អនុប្រធាន និងសមាជិក គជប ទាំង ៩រូបនោះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប លោក នុត សុខុម អនុប្រធានគជប និងសមាជិក ៧រូបទៀត រួមមាន៖ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

ច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចែងថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានព្យួរសិទ្ធិ បោះឆ្នោតជាបណ្តោះអាសន្ន រហូតដល់ថ្ងៃបញ្ចប់មុខតំណែង។


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now