កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសជាផ្លូវការពីចំនួនអាសនៈរដ្ឋសភាទាំង ៥៥ របស់អតីតគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយ ចំនួន ៦។
ក្នុងនោះ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១ អាសនៈ គណបក្សសញ្ជាតិកម្ពុជា ២ អាសនៈ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ០ អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ គណបក្សខ្មែរឈប់ក្រ ៥ អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦ អាសនៈ។
តែក្នុងនោះមានគណបក្សចំនួនពីរគឺ គណគណបក្សខ្មែរឈប់ក្រ និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសបដិសេធមិនព្រមទទួលយកអាសនៈនោះឡើយ។
Share





