គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប របស់ប្រទេសកម្ពុជា បានទទួលជំនួយជាសម្ភារៈប្រើប្រាស់ដូចជា ឡាន ម៉ូតូ និងសម្ភារៈការិយាល័យ សរុបជាថវិកាជាង ១០លានដុល្លារ ដើម្បីរៀបចំការបោះឆ្នោត។
ពិធីប្រគល់ និងទទួលសម្ភារៈទាំងនោះ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានធ្វើឡើង កាលពីព្រឹកម៉ោង ៩ ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅឃ្លាំងរបស់គជប ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
Share





