គជប បានទទួលចុះឈ្មោះជូនប្រជាពលរដ្ឋកម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
គជប បានប្រកាសថា មានពលរដ្ឋកម្ពុជា អាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ជាង ១លាន៤សែននាក់ ត្រូវមកចុះឈ្មោះ បន្ថែមលើបញ្ជីឈ្មោះបោះឆ្នោតចាស់ ដែលមានជាង ៧លាន ៦សែននាក់។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ គឺមិនចាំបាច់ ទៅចុះឈ្មោះជាថ្មីទៀតនៅពេលនេះឡើយ៕
Share




