នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដានេះ គជប បានប្រកាសថា មានគណបក្សនយោបាយចំនួន ៧ ជួបជុំហែក្បួនឃោសនាបោះឆ្នោត នៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកគាំទ្រសរុបប្រមាណជាង ៣សែននាក់ ចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គជប។
Share





