គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមទាំងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំសង្កាត់នីមួយៗ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។
បញ្ជីឈ្មោះទាំងពីរនោះ ត្រូវបានបិទផ្សាយនៅសាលាឃុំសង្កាត់ និងនៅទីតាំងណាមួយ ក្នុងឃុំសង្កាត់ ហើយគជប ក៏បានបើកឲ្យមានការប្តឹងតវ៉ា ឬការប្តឹងជំទាស់ ដោយសាម៉ីខ្លួន ឬតំណាងអាចដាក់ពាក្យបណ្តឹង នៅសាលាឃុំសង្កាត់ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
Share





