គ.ជ.ប នឹងប្រើច្បាប់​ហាម​មិនឲ្យ​គណបក្ស​នយោបាយ​តវ៉ា​​លទ្ធផល​បោះឆ្នោត

NEC spokeman Hang Puthea

NEC spokeman Hang Puthea Source: Meng Phalla

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប នឹងប្រើច្បាប់ ដែលហាម មិនឲ្យគណបក្សនយោបាយ តវ៉ានឹងលទ្ធផលបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាខែកក្កដាខាងមុខ។


លោកហង្សពុទ្ធា ដែលទើបតែដឹកនាំគណៈប្រតិភូ ​គ.ជ.ប មកពីសង្កេតការណ៍បោះឆ្នោតនៅប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែឧសភា បានលើកឡើងថា ច្បាប់ហាមឃាត់​មិន​ឲ្យគណបក្ស​នយោបាយ តវ៉ានឹងលទ្ធផលបោះឆ្នោត ត្រូវបានអនុវត្ត​រួចហើយ ​នៅប្រទេសម៉ាឡេស៊ី។ 

( សំឡេងលោក ហង្ស ពុទ្ធា )

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំ​គណៈប្រតិភូ​ គ.ជ.ប មួយក្រុម ទៅចូលរួមសង្កេតការណ៍បោះឆ្នោត នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៩ ខែ​ឧសភា​ ឆ្នាំ២០១៨​។ លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី ដែលមិនមានការតវ៉ាគណបក្ស​នយោបាយណានោះ បង្ហាញថា គណបក្ស​ប្រឆាំង​របស់​លោក មហាធា មហាម៉េត អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានឈ្នះការបោះឆ្នោត​ លើគណបក្ស​កាន់អំណាចរបស់​លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់​។

លោក​ ហង្ស ពុទ្ធា បានលើកឡើង​ថា មុនពេលចាកចេញពីប្រទេសម៉ាឡេស៊ី ត្រឡប់មកកម្ពុជា លោក​បានអញ្ជើញគណៈប្រតិភូបោះឆ្នោតរបស់ប្រទេស​ម៉ាឡេស៊ី និងគណៈប្រតិភូ នៃប្រទេសមួយចំនួនទៀត ឱ្យមកចូលរួមអង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅប្រទេស​កម្ពុជា នាខែកក្កដាខាងមុខនេះ ហើយប្រទេសទាំងនោះ ជាពិសេសប្រទេសម៉ាឡេស៊ី ដែលជាសមាជិកអាស៊ាន បានយល់ព្រម នឹងបញ្ជូន​អ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួម​តាមដានដំណើរការបោះឆ្នោត នៅប្រទេស​កម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១​៨៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service