SKIP TO MAIN CONTENT

ក្រសួងកសិកម្មនៅ​កម្ពុជា ចាប់​ផ្តើម​បើកវគ្គបណ្តុះបណ្តាល​មន្រ្តីកសិកម្មឃុំ

Agriculture commune officer training.jpg
វគ្គបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ មុននឹងបញ្ជូនទៅបំពេញការងារ

កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីថ្មីទាំងនោះ មុននឹងបញ្ជូនទៅបំពេញការងារ នៅតាមឃុំនានា នៅខែមីនា ឆ្នាំ២០២៤។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីថ្មីទាំងនោះ មុននឹងបញ្ជូនទៅបំពេញការងារ នៅតាមឃុំនានា នៅខែមីនា ឆ្នាំ២០២៤។


លោកបណ្ឌិត យ៉ងសាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បន្ទាប់ពីទទួលបាននូវការបណ្តុះបណ្តាលតម្រង់ទិសដំបូង ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ រួច មន្ត្រីកសិកម្មឃុំទាំង ២៥០នាក់ ដែលទទួលការបណ្តុះបណ្តាលនេះ នឹងត្រូវចាត់បញ្ជូនឱ្យទៅបំពេញការងារ នៅតាមឃុំ ដែលបានជ្រើសរើស ចំនួន ២៥០ឃុំ ក្នុងស្រុកចំនួន ៨៩ នៅក្នុងខេត្តចំនួន ១៧។

( សំឡេង )

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ការដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមឃុំ-សង្កាត់ គឺជាការបង្ខិតសេវា ឱ្យទៅជិតប្រជាពលរដ្ឋ នៅមូលដ្ឋាន ដែលមានសកម្មភាពកសិកម្ម ដើម្បីឱ្យកសិករ នៅគ្រប់ឃុំ-សង្កាត់ទាំងនោះ ទទួលបានសេវាកសិកម្ម និងការប្រឹក្សាយោបល់បច្ចេកទេសផ្សេងៗ។

តាមរយៈគោលនយោបាយអាទិភាពនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ ចំនួន ១៦០០នាក់ ដើម្បីដាក់ពង្រាយនៅទូទាំងប្រទេស។ ក្នុងនោះ នៅចុងឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើសរួចហើយ នូវមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់។

នៅឆ្នាំ២០២៤ នេះ ក្រសួងកសិកម្ម ក៏គ្រោងនឹងជ្រើសរើសមន្ត្រីកសិកម្មឃុំ‐សង្កាត់ ចំនួន ៨០០នាក់ និងនៅឆ្នាំ២០២៥ ជ្រើសរើស ចំនួន ៥៥០នាក់ទៀត៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now