អូស្ត្រាលីបានប្រកាសដាក់ទណ្ឌកម្មលើអ្នកដែលទទួលខុសត្រូវចំពោះអ្វីដែលខ្លួនហៅថា «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅប្រទេសមីយ៉ាន់ម៉ា»។ ចំណាត់ការនេះ ធ្វើឡើងក្នុងខួបលើកទី២ នៃរដ្ឋប្រហារយោធាដ៏ហិង្សា ដែលបានឃើញការទម្លាក់ចេញពីតំណែង និងចាប់ខ្លួនមេដឹកនាំជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ គឺលោកស្រី អ៊ុងសាន ស៊ូជី។
Share






