រដ្ឋឃ្វីនឡែនប្រកាសបិទទ្វារបីថ្ងៃដើម្បីទប់ទល់នឹងការឆ្លងមេរោគប្រភេទថ្មី

NSW Premier Gladys Berejiklian and Queensland Premier Annastacia Palaszczuk Source: AAP
អូស្ត្រាលីរកឃើញនូវករណីទីមួយនៃការឆ្លងមេរោគប្រភេទថ្មីដែលបានបំលែងខ្លួនពីចក្រភពអង់គ្លេសលើពលរដ្ឋដែលមិនមែនជាអ្នកស្នាក់នៅដាច់ដោយឡែកតាមសណ្ឋាគារ។ អ្នកបម្រើការងារបោសសម្អាតតាមសណ្ឋាគារដែលគេដាក់ឲ្យអ្នកដំណើរត្រឡប់ចូលប្រទេសវិញស្នាក់នៅដាច់ដោយឡែកមួយរូបនៅទីក្រុងប្រឹសបិនត្រូវបានរកឃើញថាឆ្លងមេរោគប្រភេទថ្មីពីចក្រភពអង់គ្លេស ជាហេតុធ្វើឲ្យអាជ្ញាធរបានបិទទ្វារមណ្ឌលថែទាំមនុស្សចាស់នៅទូទាំងទីក្រុងប្រឹសបិន។ មណ្ឌលថែទាំមនុស្សចាស់នៅ Metro North, Metro South and West Morton នឹងមិនអនុញ្ញាតឲ្យអ្នកមកលេងចូលទេ។ ចំណែកឯមន្ទីរពេទ្យ ពន្ធនាគារ និងកន្លែងស្នាក់នៅសម្រាប់ជនពិការនៅតំបន់ខាងលើនេះក៏ហាមមិនឲ្យអ្នកផ្សេងចូលមកលេងផងដែរ។ មេរោគបំលែងខ្លួនថ្មីនេះនៅចក្រភពអង់គ្លេសនេះត្រូវគេជឿថាមានសមត្ថភាពចំលងរហូតដល់ជាង 70% នៃមេរោគដើម។
Share


