ក្រុមប្រឹក្សាសង្កាត់ក្រុងម៉ែលប៊ិនបានយល់ព្រមលើសំណើផ្លាស់ប្តូរច្បាប់ក្នុងតំបន់ដែលហាមមិនឲ្យបោះជំរំ ឬCamping នៅក្នុងទីសាធារណៈ។
ច្បាប់នេះបានកែតម្រូវអត្ថន័យនៃការបោះជំរំ គឺត្រូវដក រថយន្ត តង់ ឬក៏caravan ចេញតាមការកំណត់ នៅមុនពេលដែលប៉ូលិសចាត់វិធានការ ថែមទាំងផ្តល់អំណាចច្រើនជាងមុនដល់មន្រ្តីប៉ូលិសក្នុងការផ្លាស់ទីអ្នកដែលកំពុងតែដេកនៅតាមដងផ្លូវ។
សាធារណជនមានពេល២៨ថ្ងៃដើម្បីដាក់សំណើ នៅមុនពេលមានចំណាត់ការបន្ថែមទៀត។
ក្រុមភ្នាក់ងារដែលរិះគន់លើការគាំទ្រនេះបានព្រមានថា ច្បាប់ថ្មីនេះមិនអាចដេញមនុស្សមិនឲ្យដេកតាមដងផ្លូវនោះទេ ប៉ុន្តែជំនួសមកវិញនឹងជំរុញឲ្យពួកគេស្ថិតនៅក្នុងស្ថានភាពកាន់តែគ្រោះថ្នាក់ថែមទៀត៕






