លោក ឌិត ទីណា ដែលត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភា ដឹកនាំដោយលោក ហេង សំរិន បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្ដីស្នើសុំបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាល។ នោះគឺរដ្ឋាភិបាល ស្នើតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានដកតំណែង កាលពីថ្ងៃទី៨ ខែតុលា។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ។
កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភា ដឹកនាំដោយលោក ហេង សំរិន បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្ដីស្នើសុំបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាល។ នោះគឺរដ្ឋាភិបាល ស្នើតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានដកតំណែង កាលពីថ្ងៃទី៨ ខែតុលា។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ។