Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

សមាសភាពគ.ជ.ប អាណត្តិថ្មី ៩រូប ចូលកាន់តំណែងជាផ្លូវការ

NEC board memebers.jpg

សមាសភាពគ.ជ.ប អាណត្តិថ្មីទាំង ៩រូប

សមាសភាពគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប ដែលត្រូវបានរដ្ឋសភា បោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដោយឯកច្ឆ័ន្ទ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ គឺបានចូលកាន់តំណែងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។


Published

By Meng Phalla

Source: SBS


Share this with family and friends


សមាសភាពគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប ដែលត្រូវបានរដ្ឋសភា បោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដោយឯកច្ឆ័ន្ទ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ គឺបានចូលកាន់តំណែងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។


សមាសភាពគជប អាណត្តិថ្មី នេះ មានលោក ប្រាជ្ញ ចន្ទ នៅបន្តជាប់ជាប្រធានគ.ជ.ប ខណៈដែលមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ៊្វុនស៊ិនប៉ិច ៤រូប ត្រូវបានជ្រើសតំាងជាអនុប្រធាន និងសមាជិក គ.ជ.ប នៅក្នុងអាណត្តិថ្មីនេះផងដែរ។

លោក សោម សូរីដា មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានជ្រើសតាំង ជាសមាជិក គ.ជ.ប បានថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំគ.ជ.ប កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ យ៉ាងដូច្នេះថា៖ ( សំឡេង )

សូមរម្លឹកថា ច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មាត្រា ៦ បានកំណត់ថា «សមាសភាពទាំង ៩រូប របស់គ.ជ.ប ត្រូវជ្រើសរើសដោយ ៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល និង ៤រូប ជ្រើសរើសដោយគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបទៀត ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា»។

មាត្រា៧ កំណត់ថា ប្រធាន អនុប្រធាន និងសមាជិកគជប មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិ នៅពេលសមាសភាពថ្មី ចូលកាន់តំណែង។

រដ្ឋសភាថ្មី នៅអាណត្តិទី៧ ដែលបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣ គឺមានសមាជិករដ្ឋសភា ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now