Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រាជធានីភ្នំពេញ​នឹងបើកឱ្យ​ប្រើប្រាស់ស្ពានអាកាស​ថ្មីមួយ​ទៀតជាបណ្តោះអាសន្ន

គម្រងស្ពានអាកាសក្បាលថ្នល់.jpg

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញ បានតភ្ជាប់ស្ពានអាកាសថ្មីមួយទៀត នៅភ្នំពេញ ដែលមានឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ដែលដាក់ឈ្មោះទុកជាកេរ្តិ៍ដំណែលរបស់លោក ហ៊ុន សែន ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ឬចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ។


Published

By Meng Phalla

Source: SBS


Share this with family and friends


នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញ បានតភ្ជាប់ស្ពានអាកាសថ្មីមួយទៀត នៅភ្នំពេញ ដែលមានឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ដែលដាក់ឈ្មោះទុកជាកេរ្តិ៍ដំណែលរបស់លោក ហ៊ុន សែន ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ឬចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ។


ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ គ្រោងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានអាកាសថ្មីនេះ ក្នុងដំណាក់កាលទី១ នៅរយៈពេលជាង ៧០ថ្ងៃខាងមុខ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មកដល់ពេលនេះ ស្ពានអាកាសថ្មីនេះ សម្រេចបាននូវការសាងសង់ ក្នុងដំណាក់កាលទី១ ហើយនៅរយៈពេល ៧៤ថ្ងៃទៀត អាជ្ញាធរ នឹងស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសថ្មីនេះ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ នៅជាយក្រុងភ្នំពេញ ភាគខាងកើត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៖ ( សំឡេង )

គួរបញ្ជាក់ថា ស្ពានអាកាស មរតកតេជោ ដែលស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌមានជ័យ គ្រោងនឹងចំណាយថវិកាសាងសង់ ៣៦លានដុល្លារ ដោយប្រើរយៈពេល ៣៦ខែ។

ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសថ្មី បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០ភាគរយ ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់ នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា មកដល់ខែមករា ឆ្នាំ២០២៤ នេះ នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ហើយ រួមមាន៖ ១-ស្ពានអាកាសក្បាលថ្នល់-ច្បារអំពៅ ២-ស្ពានអាកាស ៧មករា ៣-ស្ពានអាកាសស្ទឹងមានជ័យ ៤-ស្ពានអាកាស ៥មករា ៥-ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ៦-ស្ពានអាកាសចោមចៅ និង៧-ស្ពានអាកាសឫស្សីកែវ លើផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងឫស្សីកែវ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now