រដ្ឋាភិបាលលោកTurnbull កំពុងតែបង្កើតនូវទិដ្ឋាការប្រភេទថ្មីមួយក្នុងគោលបំណងប្រជែងជាមួយនឹងប្រទេសដទៃចំពោះអ្វីដែលហៅថាជាទេពកោសល្យនិងជំនាញបច្ចេកវិទ្យាខ្ពស់។ ក្រុមហ៊ុននានាក៏នឹងត្រូវអនុញ្ញាតិឲ្យធានាជនប្រវេសន៍សម្រាប់ការងារដែលមានប្រាក់បៀរវត្សខ្ពស់ជាង ១សែន៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
រដ្ឋាភិបាលអូស្រ្តាលីនិយាយថា វាគឺជាការឆ្លើយតបទៅនឹងការប្រកួតប្រជែងសកលសម្រាប់អ្នកដែលមានទេព្យកោសល្យនិងជំនាញបច្ចេកវិទ្យាខ្ពស់។
អ្វីដែលគេហៅថាជាGlobal Talent Scheme នឹងជាកម្មវិធីសាកល្បងចាប់ពីថ្ងៃទី១កក្កដាទៅសម្រាប់រយៈពេល១២ខែ។
អាជីវកម្មដែលបានបង្កើតរួចស្រាប់ មានប្រាក់ចំណូលច្រើនជាង៤លានដុល្លារក្នុងមួយឆ្នាំនឹងអាចធានាបុគ្គលិកដែលមានទេពកោសល្យនិងជំនាញបច្ចេកវិទ្យាខ្ពស់ឲ្យមកធ្វើការនៅក្នុងប្រទេសអូស្រ្តាលិក្រោមទិដ្ឋាការថ្មីរយៈពេល៤ឆ្នាំនេះ។





