ឧបនាយករដ្ឋមន្រ្តីនូវ៉ែលហ្សេឡង់ បានសម្តែងនូវការព្រួយបារម្ភស្តីពីសំណើច្បាប់អូស្រ្តាលីដែលនឹងកម្រិតសិទ្ធិរបស់ជនភៀសខ្លួន ប្រសិនបើពួកគេចេញពីកោះណាវរុទៅតាំងទីលំនៅថ្មីលើទឹកដីប្រទេសនូវ៉ែលហ្សេឡង់។
រដ្ឋាភិបាលអូស្រ្តាលីបានព្រាងច្បាប់មួយដែលកំណត់ហាមឃាត់ជនស្វែងសុំសិទ្ធិជ្រកកោនដែលទៅតាំងទីលំនៅថ្មីក្នុងប្រទេសនូវ៉ែលហ្សេឡង់មិនឲ្យត្រឡប់មកប្រទេសអូស្រ្តាលីវិញជារៀងរហូត។
សំណើច្បាប់នេះផ្ទុយពីសិទ្ធិសេរីភាពក្នុងការបម្លាស់ទីនាពេលបច្ចុប្បន្ន ដែលផ្តល់ឲ្យពលរដ្ឋនូវ៉ែលហ្សេឡង់ទាំងអស់ អាចចេញចូលប្រទេសអូស្រ្តាលីបានដោយមិនចាំបាច់មានទិដ្ឋាការ។
Share





