Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាគ្រោងសាងសង់មន្ទីរពេទ្យ​ថ្នាក់តំបន់ចំនួន២ នៅ​ខេត្តសៀមរាប និងកំពង់ចាម

Hun Manet

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត Credit: Cambodian Prime Minister's Office - STPM

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់ ចំនួន ២ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយគ្រោងចំណាយ ១៤១លានដុល្លារអាមេរិក។ មន្ទីរពេទ្យតំបន់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ទាំង ២នេះ សម្រាប់ពិនិត្យព្យាបាលជំងឺធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម។


Published

By Meng Phalla

Source: SBS


Share this with family and friends


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់ ចំនួន ២ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយគ្រោងចំណាយ ១៤១លានដុល្លារអាមេរិក។ មន្ទីរពេទ្យតំបន់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ទាំង ២នេះ សម្រាប់ពិនិត្យព្យាបាលជំងឺធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម។


ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល កាលព ២នេះ សម្រាប់ពិនិត្យព្យាបាលជំងឺធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម។ោងីរសៀលថ្ងៃទី១៩ ខែមីនា លោក ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងពង្រីកការពិនិត្យ-ព្យាបាលជំងឺប្រភេទធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម ផ្ទេរពីមន្ទីរពេទ្យ នៅថ្នាក់ជាតិ នៅភ្នំពេញ ទៅកាន់មន្ទីរពេទ្យតំបន់ តាមបណ្តាខេត្ត។

ក្នុងនោះ លោក ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល គ្រោងនឹងចំណាយប្រមាណ ១៤១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទាន ខ្ចីលុយពីជប៉ុន តាមរយៈ JICA ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យខេត្ត ចំនួន ២ គឺនៅខេត្តសៀមរាប ១ និង ពេទ្យ ១ទៀត នៅខេត្តកំពង់ចាម ឱ្យទៅជាពេទ្យថ្នាក់តំបន់។

តាមលោក ហ៊ុន ម៉ាណែត មន្ទីរពេទ្យថ្នាក់តំបន់ទាំង ២ នៅខេត្តកំពង់ចាម និងខេត្តសៀមរាប អាចនឹងសាងសង់រួចរាល់ នៅ ២ ឬ ៣ឆ្នាំទៀត។

( សំឡេង )

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងសុខាភិបាល ពង្រឹងវិស័យសុខាភិបាល ក្នុងប្រទេសយើង ដោយពង្រឹងជាជំហ៊ានៗ រួមទាំងការកសាងធនធានមនុស្ស ដែលជារឿងសំខាន់។

លោក ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ថា ការពង្រឹងគុណភាពក្នុងវិស័យសុខាភិបាល ពិសេសគុណភាព និងសមត្ថភាពគ្រូពេទ្យ ជារឿងសំខាន់ ដែលក្នុងនោះ សិស្សរៀនពេទ្យ គួរឱ្យតឹងរឹង ហើយអ្នករៀនពេទ្យ ក៏មិនគួរសុំជាប់ ដោយមិនឆ្លងកាត់ការប្រឡងទេ។ តែត្រូវប្រឡងឱ្យជាប់ ដោយសមត្ថភាព ហើយត្រូវចេះឱ្យច្បាស់ត្រឹមត្រូវ ព្រោះអាជីពគ្រូពេទ្យ គឺប្រៀបដូចអ្នកដោះមីន ដែលត្រូវការចេះជំនាញច្បាស់លាស់ ដើម្បីកុំឱ្យគ្រោះថ្នាក់ខ្លួនឯងផង និងកុំឱ្យគ្រោះថ្នាក់ដល់អ្នកដទៃផង។

យ៉ាងណាក៏ដោយ វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ទាមទារពេលវេលាច្រើនឆ្នាំទៀត រួមទាំងការកែទម្រង់ច្រើនផ្នែកថែមទៀត ដើម្បីទាញយកទំនុកចិត្តពីប្រជាពលរដ្ឋខ្មែរ។ យូរឆ្នាំមកហើយ ប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាព ចេញទៅពិនិត្យព្យាបាលជំងឺនៅក្រៅប្រទេស ពួកគេបានចេញទៅវៀតណាម និងថៃ សម្រាប់អ្នកមានជីវភាពមធ្យម ហើយបើអ្នកមានជីវភាពធូរធារ បានចេញទៅពិនិត្យព្យាបាលជំងឺនៅសិង្ហបុរី ឬនៅប្រទេសបារាំង អូស្ត្រាលី ជាដើម។

ដូច្នេះតាមអ្នកតាមដានសង្គម កម្ពុជាត្រូវការពេលច្រើន ហើយក៏ត្រូវការឆន្ទៈខ្ពស់របស់ថ្នាក់ដឹកនាំ ដើម្បីកែទម្រង់វិស័យសុខាភិបាល ដោយគ្រូពេទ្យ ត្រូវបន្តប្រកាន់ខ្ជាប់សីលធម៌វិជ្ជាជីវៈ ហើយគិតពីអាយុជីវិតអ្នកជំងឺ ធំជាងលុយ ថ្លៃពិនិត្យព្យាបាលជំងឺ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now