Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

លោក ញឹក ប៊ុនឆៃ នឹងដឹកនាំគណបក្សខ្មែររួបរួមជាតិឡើងវិញ

Nhek Bun Chhay

Nhek Bun Chhay (in the meddle) Source: Facebook

គណបក្សខ្មែររួបរួមជាតិ បានអញ្ជើញលោក ញឹក ប៊ុនឆៃ ឲ្យឡើងធ្វើជាប្រធានដឹកនាំគណបក្សនេះជាថ្មីឡើងវិញ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការ សម្រេចដោះលែងចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី៣០ ខែមេសា។ យ៉ាងណាក៏ដោយ នៅពេលនេះ លោក ញឹក ប៊ុនឆៃ អតីតមេទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើសុំសំរាកព្យាបាលសុខភាពមួយរយៈសិន។


Published

By Meng Phalla

Source: SBS



Share this with family and friends


គណបក្សខ្មែររួបរួមជាតិ បានអញ្ជើញលោក ញឹក ប៊ុនឆៃ ឲ្យឡើងធ្វើជាប្រធានដឹកនាំគណបក្សនេះជាថ្មីឡើងវិញ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការ សម្រេចដោះលែងចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី៣០ ខែមេសា។ យ៉ាងណាក៏ដោយ នៅពេលនេះ លោក ញឹក ប៊ុនឆៃ អតីតមេទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើសុំសំរាកព្យាបាលសុខភាពមួយរយៈសិន។


លោក សឹង្ហ គិរី ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ ដែលជាគណបក្សរបស់លោកញឹកប៊ុនឆៃ ក្រោយបំបែកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ថ្នាក់ដឹកនាំ​គណបក្សខ្មែររួបរួមជាតិ បានចូលជួបសួរសុខទុក្ខ​លោកញឹកប៊ុនឆៃ នៅផ្ទះរបស់លោក នៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ ក្នុងពេលនោះ ថ្នាក់ដឹកនាំគណបក្ស​ បានស្នើសុំ​លោកញឹកប៊ុនឆៃ ដើម្បី​មកដឹកនាំឡើងវិញ​។ តែលោកថា សុំពេលមួយរយៈ ដើម្បីព្យាបាលសុខភាព។

ចំណែក​លោក សុខ វិសាល អគ្គលេខាធិការគណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងថា នៅពេលនេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ ហើយ​ក្នុងនោះ ក៏​អាច​នឹង​រៀបចំ​​ឲ្យ​​លោក ញឹក ប៊ុនឆៃ ឈរឈ្មោះ​ឡើងវិញ ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​​។ ​

 ( សំឡេង លោក សុខ វិសាល )

​សូម​​រម្លឹក​ថា លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​រួបរួម​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ PJ កាលពី​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់​ឃុំ​នៅ​ពន្ធនាគារ PJ កាលពីដើម​ខែសីហា ឆ្នាំ​២០១៧ ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន នៅ​ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៧​។​

​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​មួយរូប ក្នុងចំណោម​ប្រធាន​គណបក្សនយោបាយ ៣ រូប ដែល​ត្រូវបាន​ចាប់ឃុំខ្លួន ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងគ្នា​។ ក្នុងនោះ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ ដោយសារតែ​ប្រមាថ​កងទ័ព​កម្ពុជា ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ឡាវ​។ ចំណែក​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ដោយសារតែ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នៅពេលនេះ លោក ញឹក ប៊ុនឆៃ ដែល​ជាប់ឃុំ​មុនគេ ក៏ត្រូវ​បាន​ដោះលែង​មុនគេ ក្នុងចំណោម​មេដឹកនាំ​គណបក្សនយោបាយ ៣ នាក់ ដែល​ជាប់ពន្ធនាគារ កាលពី​ឆ្នាំ​២០១៧៕ ​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now