Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ហ៊ុន សែន៖ ឈប់យកលុយភាស៊ីពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង កញ្ជើ ល្អី

Cambodian Market

Cambodian Market Source: Wikimedia Commons

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី៩ធ្នូ ឆ្នាំ២០១៦ បានចេញសារាចរ លុបចោលការបង់ថ្លៃភាស៊ី ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេសកម្ពុជា។ ការសម្រេចដូច្នេះ ត្រូវបានលោក ហ៊ុនសែន លើកឡើងថា ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។


Published

By Meng Phalla

Source: SBS



Share this with family and friends


លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី៩ធ្នូ ឆ្នាំ២០១៦ បានចេញសារាចរ លុបចោលការបង់ថ្លៃភាស៊ី ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេសកម្ពុជា។ ការសម្រេចដូច្នេះ ត្រូវបានលោក ហ៊ុនសែន លើកឡើងថា ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។


សារាចរ បាន​លើកឡើងថា ដោយ​យកចិត្ត​ទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ ព្រមទាំង​កែលម្អ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ រាជរដ្ឋាភិបាល​សម្រេច​លុប​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការ​លក់ដូរ​របស់​ប្រជា​ពលរដ្ឋ តាម​កញ្ច្រែង កញ្ជើ ល្អី នៅ​តាម​ទីផ្សារ​ទូទាំងប្រទេស​។​

​សារាចរ​បាន​កំណត់ថា ប្រជាពលរដ្ឋ​ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ត្រូវ​ទទួលបាន​ការ​អនុគ្រោះ និង​ការ​គាំពារ ដោយ​មិន​បង់ថ្លៃ​លក់ដូរ រួមមាន​៖ លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី តូចតាច នៅ​ទីកន្លែង​លក់ដូរ និង​ទីផ្សារ​ទូទាំង​ប្រទេស អ្នកលក់​កសិផល​ពី​ដំណាំ​ដាំ​ដុះ និង​ផល​ពី​ដំណាំ​ធម្មជាតិ និង​កន្លែង​លក់ដូរ មាន​លក្ខណៈ​បណ្តោះ​អាសន្ន ក៏​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ភាស៊ី​នោះទេ​។​

​ក្នុង​សារាចរ​ដដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត ត្រូវ​រៀបចំ​គម្រោង​កន្លែង​លក់ដូរ ឬ​ផ្សារ សម្រាប់​អ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​អ្នកលក់ដូរ​ក្រីក្រ​តូចតាច រួមទាំង​ធានា​សន្តិសុខ សុវត្ថិភាព អនាម័យ និង​បរិស្ថាន ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ផងដែរ​៕​

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now