Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រកាសថា កម្ពុជាមិនមានអង្ករប្លាស្ទិកទេ

Officers from Ministry of Commerce are checking for plastic rice in Phnom Penh - Cambodian Ministry of Commerce

Officers from Ministry of Commerce are checking for plastic rice in Phnom Penh Source: Cambodian Ministry of Commerce

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៨វិច្ឆិកា បានដឹកនាំមន្ត្រីកាំកុងត្រូលរួមទាំងអាជ្ញាធរចុះពិនិត្យកន្លែងលក់អង្ករនៅមុខស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បញ្ហាអង្ករប្លាស្ទិកជារឿងប្រឌិត ដែលបង្កើតឡើងក្នុងចេតនាជាន់ពន្លិចសេដ្ឋកិច្ចខ្មែរ។


Published

Updated

By Meng Phalla

Source: SBS



Share this with family and friends


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៨វិច្ឆិកា បានដឹកនាំមន្ត្រីកាំកុងត្រូលរួមទាំងអាជ្ញាធរចុះពិនិត្យកន្លែងលក់អង្ករនៅមុខស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បញ្ហាអង្ករប្លាស្ទិកជារឿងប្រឌិត ដែលបង្កើតឡើងក្នុងចេតនាជាន់ពន្លិចសេដ្ឋកិច្ចខ្មែរ។


នៅពេល​ចុះ​ពិនិត្យ​កន្លែង​លក់​អង្ករទាំងនោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​កាសែត​ថា កម្ពុជា​គ្មានទេ​អង្ករ​ប្លា​ស្ទិក ហើយ​ជន​ដែល​បង្កើត​បញ្ហា​នេះ គឺមាន​បំណង​ធ្វើ​វិទ្ធង្សនា ដល់​ការនាំចេញ​អង្ករ​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែល​កត្តា​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​។​

​( សំឡេងលោកប៉ានសូរស័ក្តិ )

លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា “​បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម កំពុងធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ស្វែងរក​ប្រភព​វីដេអូ ដែល​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម និង​ជន​ខិលខូច ដែល​ប្រឌិត​បញ្ហា​នេះ​ឡើង ដើម្បី​យកមក​ផ្តន្ទា​ទោស​តាមច្បាប់​"។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​បញ្ជាក់​ថា "​នៅពេល​ឆាប់ៗ​ខាងមុខនេះ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​របស់​ក្រសួង​ពាណិជ្ជកម្ម នឹងដាក់​សម្ពោធ​រថយន្ត​ចល័ត ដែលមាន​សមត្ថភាព​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព និង​ផលិតផល​ក្លែងក្លាយ ដើម្បី​ធានា​ថែរក្សា​សុខមាលភាព​របស់​ប្រជាជន​ថែមទៀត​"។

សូមរម្លឹកថា កាលពី​ពេល​ថ្មីៗនេះ​នៅ​តាម​ហ្វេសប៊ុក​មានការ​បង្ហោះ​នូវ​ខ្លីប​វិដេអូ​ជាច្រើន ដែល​ប្រជាពលរដ្ឋ​អះអាង​ថា បាន​ទិញ​អង្ករ​ប៉ះ​ចំ​អង្ករ​ប្លាស្ទិក។ ពោលគឺ​អង្ករ​ទាំង​នោះ​ដាំ​បាយ​ហើយ​ស្អិត​ជាប់​គ្នា ហើយ​អ្នក​ខ្លះ​បាន​យក​អង្ករ​នោះ​ទៅ​ដុត​ឆេះ​ជាដើម៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now