រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មិនទាន់មានអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិណាម្នាក់ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទេ។ រីឯករណីរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ អាស្រ័យលើនីតិវិធីរបស់តុលាការ ព្រោះតុលាការ កំពុងតែដំណើរការលើសំណុំរឿងនេះ។ នេះបើតាមលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅពេលលោក ចេញពីប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៣ ខែមករា។
Share





