មិនមែនប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ដែលធ្វើការជាមួយអូស្រ្តាលីសុទ្ធតែអាចជម្លៀសចេញមកបាននោះទេ

U.S soldiers stand guard along a perimeter at the international airport in Kabul Source: AAP
លោកនាយករដ្ឋមន្រ្តី Scott Morrison បានទទួលស្គាល់ថា អ្នកបកប្រែនិងបុគ្គលិកអាហ្វហ្គានីស្ថានមួយចំនួន ដែលធ្វើការជាមួយអូស្រ្តាលី អាចត្រូវបានទុកចោល ដោយបង្កើនការព្រួយបារម្ភចំពោះមនុស្សជាច្រើនដែលខ្លាចថា ឥឡូវនេះពួកគេត្រូវបានកំណត់គោលដៅដោយក្រុមតាលីបង់។ រដ្ឋាភិបាលបានផ្តល់ជូននូវការធានាខ្លះៗដល់ជនជាតិអាហ្វហ្គានីស្ថាននៅក្នុងប្រទេសអូស្ត្រាលី ដោយសន្យាថា អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន នឹងមិនត្រូវបង្ខំឱ្យវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញនោះទេ។
Share



