អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Paul Keating និយាយថា វានឹងជារឿងអាស្រូវនិងមិនទទួលខុសត្រូវក្នុងការអនុញ្ញាតិឲ្យប្រជាជនប្រើប្រាស់ប្រាក់សន្សំពេលចូលនិវត្ត ឬហៅថាប្រាក់ស៊ុបភើរបស់ពួកគេធ្វើជាប្រាក់កក់ទិញផ្ទះនោះ។
មានការប្រមើលទុកជាមុនថា រដ្ឋាភិបាលអាចនឹងដាក់ចេញនូវវិធានការណ៍នេះនៅក្នុងកញ្ចប់ថវិកាខែឧសភា ជាផ្នែកមួយនៃការប៉ុនប៉ងព្យាយាមធ្វើឲ្យពលរដ្ឋកាន់តែច្រើនមានលទ្ធភាពទិញផ្ទះសម្បែង។
Share




