ការប្រកួតAustralian Open ថ្ងៃទី៤បានធ្វើឲ្យមានការខកចិត្តជាខ្លាំងនៅក្នុងប្រវត្តិសាស្រ្តការប្រកួតTennis នាពេលថ្មីៗនេះ។
ទស្សនិកជនយ៉ាងច្រើនកុះករបានចូលរួមទស្សនាដោយផ្ទាល់នៅឯពហុកីឡាដ្ឋាន Lod Laver Arena និងរាប់លាននាក់ទៀតទស្សនានៅជុំវិញពិភពលោក បានឃើញកីឡាករ Novak Djokovic លំដាប់លេខ២ពិភពលោក ចាញ់កីឡាករ Uzbek Denis Istominលេខ117 ក្នុងពិន្ទុ 6-7, 7-5, 6-2, 7-6, 6-4 ក្នុងរយៈពេលប្រកួតជិត៥ម៉ោង។
វាជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០១៨មក ដែល Djokovic មិនបានចូលដល់ជុំទី៣នៅក្នុងការប្រកួត Grand Slam ហើយលោកនិយាយថា លោកមិននឹកស្មានដល់ថាលោកត្រូវចាកចេញនោះទេ។
សំឡេងរបស់Djokovic៖ ខ្ញុំបានចាប់ផ្តើមរដូវកាលនេះបានយ៉ាងល្អ ម្តងទៀត វាគឺជាការប្រកួតTennis មួយ។ នៅថ្ងៃណាមួយអ្នកអាចចាញ់។ គ្មានរឿងអ្វីដែលថាមិនអាចកើតឡើងបាននោះទេ។ មានកីឡាករ១០០នាក់ចូលប្រកួតដោយចាប់ឆ្នោត ហើយខ្ញុំគិតថា គុណភាពនៃកីឡាTennis កើនឡើងជារៀងរាល់ឆ្នាំ។ គ្រប់គ្នាកាន់តែមានជំនាញឡើង ពួកគេលេងបានកាន់តែល្អនៅលើទីលានប្រកួត តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំរហូតដល់នាទីចុងក្រោយទៅហើយ តែវានៅតែមិនអាចទៅរួច)៕





