លោក អ៊ុំ សំអានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងសំលៀកបំពាក់ជាអ្នកទោស ដៃជាប់ខ្នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការសាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំ។
បន្ទាប់ពីសវនាការជាង១ម៉ោង ដោយបិទទ្វាររួចមក ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមតុលាការសាលាដំបូងទុកជាបានការ។ ពោលគឺចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេច បដិសេធ មិនឲ្យលោកតំណាងរាស្ត្រ អ៊ុំសំអាន ស្ថិតនៅក្រៅពន្ធនាគារឡើយ។
Share




