សមត្ថកិច្ចដែលបង្ក្រាបបានគ្រឿងញៀន ១គីឡូក្រាម ទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ

Cambodia Interior Minister Sar Kheng

Cambodia Interior Minister Sar Kheng Source: Meng Phalla

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ជាថ្មីពីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច ដែលបង្រ្កាបបានធាតុសុទ្ធនៃគ្រឿងញៀន ក្នុងមួយគីឡូក្រាម ចំនួនមួយម៉ឺនដុល្លារអាម៉េរិក។


ប្រាក់​រង្វាន់​នេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ​ផ្តល់​ឲ្យ​កង​កម្លាំង​សមត្ថកិច្ច នៅ​ឆ្នាំ​២០១៧ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ដំណាក់កាល​ទី១ និង​ដំណាក់កាល​ទី២​។

នៅពេលនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ កំពុងដាក់អោយអនុវត្តជាបណ្តោះអាសន្ននូវយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ លើកទី៣។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា សម្តេច​នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួនមួយម៉ឺនដុល្លារ ប្រសិនបើកម្លាំងសមត្ថកិច្ច បង្រ្កាបបានធាតុសុទ្ធនៃគ្រឿងញៀន ក្នុងមួយគីឡូក្រាម។ ​

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានអំពាវនាវអោយមន្ត្រីកងកម្លាំងទាំងអស់ គោរព​វិជ្ជាជីវៈ បំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយភាពពិតប្រាកដត្រឹមត្រូវ​។ ​ក្រៅពីបញ្ហាគ្រឿងញៀន កងកម្លាំងទាំងអស់ ក៏ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម ជូនប្រជាពលរដ្ឋ និងប្រទេសជាតិផងដែរ។

( សំឡេង​លោកឧបនាយករដ្ឋមន្ត្រី ស ខេង )

កាលពី​ឆ្នាំ២០១៧ កង​កម្លាំងសមត្ថកិច្ច បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ៨១៧ករណី ដោយឃាត់ខ្លួនមនុស្សបាន ១៧៧៩៥ នាក់ ក្នុងនោះ មាន​ស្រី្ត ១៥៨៤នាក់ ដកហូតសារធាតុញៀនគ្រប់ប្រភេទជិត ២០០គីឡូក្រាម ​កញ្ឆាក្រៀមជាង ១០០គីឡូក្រាម និងបំផ្លាញកញ្ឆាស្រស់​ ៣០ម៉ឺន​ដើម។

យ៉ាងណាក៏ដោយ គ្រឿងញៀន បានរាលដាល​ក្នុងសង្គមកម្ពុជា ចាប់ពីទីក្រុង ទីប្រជុំជន រហូតដល់​ជនបទ ពិសេសក្មេងៗ កំពុង​ញៀនថ្នាំ​ញៀន ដែលជាកង្វល់​របស់​ឪពុកម្តាយ​​មួយចំនួនផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service